ឯកឧត្តម ប៉ែន ស៊ីម៉ន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ព្រះសង្ឃ​នៅ​ស្រុក​បន្ទាយមាស​

van nimol | មេសា ២៤, ២០១៧ ៣:៤៨ ល្ងាច




​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៧ ឯកឧត្តម​បណ្ឌិត ​ប៉ែន ស៊ីម៉ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ព្រះ​អនុគណ មន្ត្រី​សង្ឃ ព្រះចៅអធិការ គ្រូសូ​ត្រស្តាំ គ្រូសូត្រឆ្វេង​ចំនួន​៦៧​អង្គ​ មក​ពី​គ្រប់​ទី​អារាម​ទូទាំង​ស្រុក​បន្ទាយមាស​។ ពិធី​នេះ​រៀបចំឡើង​ដោយ​មន្ទីរ​ធម្មការ និង​សាសនា សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​បន្ទាយមាស ស្ថិត​នៅ​ទី​អារាម​វត្ត​សំរោង ក្នុង​ភូមិ​សំរោង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ ឯកឧត្តម​បណ្ឌិត ​ប៉ែន ស៊ី​ម៉ន ​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​ត្រូវ​ទៅ​បោះឆ្នោត​ទាំងអស់គ្នា​។ ឯកឧត្តម​បាន​រំលឹក​ថា ​ក្នុងនាម​ជា​សាសនិក​ប្រណិប័តន៍​នូវ​គន្លង​ព្រះពុទ្ធ​ដ៏​ល្អ​ផូរផង់ បងប្អូន​ត្រូវ​មើល​ឱ្យ​ឃើញ និង​យល់​ច្បាស់​នូវ​អ្វី​ដែល​ជា​ការពិត ពោល​គឺ​មិន​ត្រូវ​ជឿ​តាម​ពាក្យភូតភរ​របស់​ក្រុម​ខិលខូច​ដោយ​មិន​បាន​ធ្វើ​អ្វី​ឱ្យ​លេចចេញ​ជា​លទ្ធផល ហើយ​ដើរ​អួតអាង បង្កាច់បង្ខូច​គេ​ខំ​ធ្វើ​ល្អ​នោះ​ឡើយ​។ និយាយឱ្យចំ ដើម្បី​រក្សា​ការពារ​សន្តិភាព​ឱ្យនៅ​គង​វង្ស ព្រមទាំង​មាន​ការអភិវឌ្ឍ​បន្ត​សម្រាប់​អនាគត​កូនចៅ​ជំនាន់​ក្រោយ បងប្អូន​ត្រូវ​មាន​ជំនឿ​ជា​ក់លើ​គោលការណ៍​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ដែល​ត្រូវបាន​ទទួលស្គាល់​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ដូច​សព្វថ្ងៃនេះ​៕​

18057976_1951991391680703_1974899860959216771_n 17990673_1951991158347393_2829621559559755569_n 18157312_1951991885013987_191171522932673916_n 18057773_1951991321680710_8627763583705119193_n 18058193_1951991875013988_1341151945127280709_n 18057912_1951991225014053_1373274878245528648_n 18118802_1951991168347392_6341432611023394026_n 15094264_1951991411680701_256487825646919661_n 18157211_1951991151680727_563845752657492547_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh