​ឯកឧត្តមបណ្ឌិត​ ហ៊ុន ម៉ា​ណែ​ត ​អញ្ជើញ​ចុះសួរសុខទុក្ខ​ និង​ចែក​អំណោយប្រជាពលរដ្ឋ ក្នុងស្រុកជុំគិរី ខេត្តកំពត

van nimol | មេសា ២៣, ២០១៧ ១១:៤២ ព្រឹក




នា​រសៀល​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៧ នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ សម្តេច​តេជោ ហ៊ុន សែន នូវ​ទឹក​សុទ្ធ​, ទឹក​ប្រើប្រាស់​រួម​ទាំង​ឃី​ត ដល់​ប្រជាពលរដ្ឋ​តាម​ខ្នង​ផ្ទះ សរុប​ចំនួន ០៥​គោលដៅ ក្នុង ០១​គោលដៅ ស្មើនឹង​៤០​គ្រួសារ សរុប​ទាំងអស់​២០០​គ្រួសារ​
​នៃ​ភូមិ​ចំនួន ០៨​នៃ​ឃុំ​ចំនួន ០៣​នៅ​ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថា ការ​ចុះជួយ​ប្រជាពលរដ្ឋ​ផ្ទាល់ គឺជា​ការ​សំខាន់​។ ​ឯកឧត្តមបាន​មានប្រសាសន៍​នូវ​ពាក្យ​ផ្តាំផ្ញើ​ពី សម្តេច​តេជោ ហ៊ុន សែន ដែល​សុំអោយ​បងប្រុស​ចុះ​ផ្ទាល់​ជួប​ផ្ទាល់ ដឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍ថា កា​ចុះជួយ របស់​កងពល​តូ​ចលេ​ខ​៧០ គឺជា​ការផ្សារភ្ជាប់រ​វា​ង​ប្រជាពលរដ្ឋ​រវាង​កងទ័ព និង​ប្រជាជន ដែល​កន្លងមក​កងពល​តូច​លេខ​៧០ បាន​ចុះជួយ​ប្រជាពលរដ្ឋ ដែល​ផ្តល់​ទឹកស្អាត​សម្រាប់​ប្រើប្រាស់ ចែក​ទឹកបរិសុទ្ធ​ជួយ​ប្រជា ពលរដ្ឋ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ការ​ពន្លត់អគ្គីភ័យ និង​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​សូមជម្រាបថា ទឹក​សុទ្ធ​ដែល​ចែក​ជូន​ប្រជា ពលរដ្ឋ​គឺជា​ទឹក​ដែល ផលិត​ដោយ​កងពលតូច​លេខ​៧០ ដែល​មាន​ទីតាំង​ស្ថិតនៅ មណ្ឌល​សុខភាព​មរតក សម្តេច​តេជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ជុំ​គី​រី ដែល​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ​និង​ព្យាបាល​ជម្ងឺ ដោយ​ឥតគិតថ្លៃ​៕18119375_686138248263541_6210602254034575580_n17952983_686138348263531_6102133846636277015_n18119170_686138278263538_8140797438431197994_n17990959_686138234930209_5008026627030337650_n18034109_686138381596861_7297942088522739258_n18034231_686138421596857_4124572633322616561_n15109607_686138504930182_1787768604209471369_n17991157_686138551596844_6636030503846024680_n18057662_686138454930187_7220707582536465466_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh