ឯកឧត្តម​បណ្ឌិត​ ប៉ែន ស៊ីម៉ន ជួប​ជាមួយ​សិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ស្រុក​ឈូក​

van nimol | សីហា ១៤, ២០១៧ ១០:០៩ ព្រឹក




​ក្នុង​បរិវេណ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ស្រុក​ឈូក នា​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ប៉ែន ស៊ីម៉ន ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ ចុះ​ជួយ​ខេត្ត​កំពត ​បាន​ជួប​សំណេះសំណាល​ជាមួយ​សិស្ស​ថ្នាក់​ទី​១២ ឆ្នាំ​សិក្សា​២០១៦-២០១៧ មក​ពី​វិទ្យាល័យ​ចំនួន​ ០៧​របស់​ស្រុក​ជុំ​គិរី ស្រុក​ដងទង់ និង​ស្រុក​ឈូក​ ចំ​នួន​ ១,៣១៣​នាក់​ ដែល​ត្រៀម​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ព្រមទាំង​លោកគ្រូ អ្នកគ្រូ គណៈ​គ្រប់គ្រង​វិទ្យាល័យ ​៧៧​នាក់​។

ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ឯកឧត្តម ​ចាន់ ចេស្តា អភិបាល ​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ព្រមទាំង​សមាជិក​ប្រតិភូ​អមដំណើរ​ជាច្រើនរូប​ទៀត​។​
​បន្ទាប់​ពី​ជំរុញ​លើ​ទឹកចិត្ត​ដល់​បេក្ខជន​អោយ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដែល​ខ្លួន​មាន ​ដើម្បី​ទទួល​ជោគជ័យ​ក្នុង​ការប្រឡង ឯកឧត្តម​បណ្ឌិត​បាន​តម្រូវ​ឲ្យ​​សិស្ស​ច្បង​ ធ្លាប់​ជាប់​ចំណាត់​និទ្ទេស ​A កន្លង​មក​ ធ្វើ​បទ​បង្ហាញ​ដើម្បី ចែករំលែក​បទពិសោធ​ន៍​ដល់​សិស្ស​ប្អូន​ទុកជា​ទុន​យកទៅអនុវត្ត​ទៅ​ថ្ងៃ​ខាង​មុខ​បន្ថែមទៀត​។​
​ក្នុង​ពិធី​នេះ ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ឧបត្ថម្ភ​ថវិកា​ដល់​សិស្សានុសិស្ស​ទាំង ១,៣១៣​នាក់ ដែល​ម្នាក់ៗ​ទទួលបាន ៥០,០០០​រៀល ព្រមទាំង​លោកគ្រូ អ្នកគ្រូ និង​គណៈ​គ្រប់គ្រង​វិទ្យាល័យ​ចំនួន ​៧៧​នាក់ ដោយ​ម្នាក់ៗ​ផ្តល់ជូន ​១០០,០០០​រៀល​។
​នៅ​រសៀល​ថ្ងៃ​ដដែល ពិធី​ដូចគ្នា​ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ប៉ែន ស៊ីម៉ន និង​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត ព្រមទាំង​ប្រតិភូ​អមដំណើរ​ជា​ច្រើន​រូប​ទៀត​បាន​ធ្វើឡើង​នៅ​បរិវេណ​វិទ្យាល័យ​ជាស៊ីម​អង្គរជ័យ​ស្ថិតក្នុង​ឃុំ​តា​នី ស្រុក​អង្គរជ័យ​ដោយ​មាន​សិស្សានុសិស្ស ​៦៦៦​នាក់ គ្រូបង្រៀន​ស្ម័គ្រចិត្ត​ ៣៨​នាក់ គណៈ​គ្រប់គ្រង ​១៦​នាក់​មក​ពី​វិទ្យាល័យ​ចំនួន​ ០៥​ទូទាំង​ស្រុក​៕

20882162_738177979726234_2494489861314986224_n 20841709_738177916392907_5140677699233642778_n 20799409_738177926392906_6302758157593976214_n 20799839_738178343059531_5104280504887519621_n  20770021_738178136392885_1970165580568720088_n 20727923_738178123059553_7188837208443557723_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh