ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន ជួប​សំណេះសំណាល​ជាមួយ​បេក្ខជន​ក្រុង​កំពត និង​ស្រុក​ទឹកឈូ​ដែល​ត្រូវ​ប្រឡង​យក​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

van nimol | សីហា ១៤, ២០១៧ ៩:៥៨ ព្រឹក




​បន្ទាប់​ពី​​បាន​​ជូ​ប​​សំណេះ​សំ​ណាល​​ជា​មួយ​​សិស្សា នុ​សិស្ស​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ ភូមិ​ឆ្នាំ​សិក្សា​២០១៦-២០១៧ ក្នុង​ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ នា​រសៀល​ថ្ងៃ​ដដែល ឯកឧត្តម​បណ្ឌិត​ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន សមាជិក​គ​ណះ​កម្មា​ធិ​ការកណ្តាល និង​ជា​អនុប្រធាន​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​បាន​បន្ត​ជួប​ជាមួយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ក្នុង​ក្រុង​កំពត និង​ស្រុក​ទឹកឈូ ​មកពី​វិទ្យាល័យ​បួន​ចំនួន ៦៦៧​នាក់ និង​លោកគ្រូ អ្នកគ្រូ​ ៣៥​នាក់ ព្រមទាំង​គណៈ​គ្រប់គ្រង​វិទ្យាល័យ​១២​នាក់ សម្រាប់​ពិធី​ដូចគ្នា​នោះ​នៅ​សាលប្រជុំ​របស់​សណ្ឋាគារ​មិត្តភាព​កណ្តាល​ក្រុង​កំពត​។​
​សំណេះសំណាល​ក្នុង​ពិធី​នេះ ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​បេក្ខជន ទាំងអស់​ឱ្យ​ប្រមូល​យក​ចំណេះ​ជំនាញ​ដែល​ទទួលបាន​ពី​ការ​សិក្សា​រយៈពេល​១២​ឆ្នាំ​មក​ប្រើប្រាស់​ក្នុង​ពេល​ប្រឡង​ដើម្បី​ឈាន​ទៅ​កាន់​ភាពជោគជ័យ ។ ឯកឧត្តម​បាន​ធ្វើ​ការណែនាំ​ដល់​ក្មួយៗ ចៅៗ ឱ្យ​យល់​ពី​ផល​លំបាក​នៃ​ភាពខ្វះខាត​គ្រប់បែប​យ៉ាង​ក្នុងអំឡុង ពេល​ប្រទេស​ជាតិ​គ្មាន​សន្តិភាព​។ ជាមួយគ្នានេះដែរ ឯកឧត្តម​បណ្ឌិត ​បាន​កោតសរសើរ និង​ថ្លែង​អំណរគុណ​ជា​ពិសេស​ចំពោះ​លោកគ្រូ អ្នកគ្រូ​ដែល​ចំណាយ​កម្លាំងកាយ កម្លាំងចិត្ត ព្រមទាំង​លះបង់​ពេលវេលា​ក្នុង​ការបង្រៀន​បំប៉ន​សម្រាប់​សិស្សានុសិស្ស​ត្រៀម ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នេះ​៕

20770268_737920016418697_5599723483033430953_n 20800290_737920426418656_3669693944380533814_n 20768167_737920586418640_4734649855449574734_n 20728187_737920316418667_7797933712205175947_n 20708257_737920443085321_4116776415326189603_n 20708085_737920106418688_4459641611126755236_n 20768094_737920766418622_693181190221455802_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh