ឯកឧត្ដម​បណ្ឌិត ប៉ែន​ស៊ីម៉ន អញ្ជើញ​បញ្ចុះ​បឋម​សីលា កសាង​អគារសិក្សា​០១​ខ្នង នៅ​សាលាបឋមសិក្សា​ត្រពាំង​ពោន ឃុំ​បន្ទាយ​មាស​ខាងកើត​ស្រុក​បន្ទាយមាស​

van nimol | ឧសភា ១០, ២០១៧ ២:៣០ ល្ងាច




​ឯកឧត្ដម​បណ្ឌិត ប៉ែន ស៊ីម៉ន ទីប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ ​សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សមាជិក​គ​ណះ​កម្មា​ធិ​ការ​កណ្តាល​គណបក្ស​ប្រ​ជា​ជនកម្ពុជា និង​ជា​អនុប្រធាន​ទី១ ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​កំពត។ នៅ​ព្រឹក​ថ្ងែ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៧ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​កសាង​អគា​សិក្សា ០១​ខ្នង​នៅ​សាលាបឋមសិក្សា​ត្រពាំង​ពោន ស្ថិតនៅ​ក្នុង​វត្ត​សុវណ្ណបុ​ទុម ភូមិ​ត្រពាំង​ពោន ឃុំ​បន្ទាយ​មាស​ខាងកើត ស្រុក​បន្ទា​មាស​ខេត្ត​កំពត​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​តាម​បែប​ព្រះពុទ្ធសាសនា រួម​និង​ធ្វើ​ក្រុង​ពាលី​បួងសួង​សុំ​សេចក្ដីសុខ​ចម្រើន ពី​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​ថែរក្សា​នៅក្នុង​ទី​អារាម​វត្ត​សុវណ្ណបុ​ទុម​នេះ។ ហើយក៏​មាន​វត្តមាន​ចូលរួម​ផង​ដែរ​ពី​សំណាក់ លោកជំទាវ អ៊ុន សុគន្ធា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ឯកឧត្ដម ​ចាន់​ ចេស្ដា អភិបាល​នៃ​គណៈ​ភិបាល​ខេត្ត រួម​នឹង​ថ្នាក់ដឹកនាំ មន្ទីរ​អង្គភាព អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាង​កុះករ​។  ​អគារសិក្សា​០១​ខ្នង ដែល​ត្រូវ​សាងសង់​នេះ ធ្វើ​ពី​បេតុង មាន​០៥​បន្ទប់​ត្រូវ​ចំណាយ​ថវិកា អស់​ចំនួន ៤៥,០០០​ដុល្លា​ត្រូវ​ប្រើ រយៈពេល​សាងសង់​១០០​ថ្ងៃ ជា​អំណោយ​របស់ ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន​។​

​មានប្រសាសន៍​សំណេះសំណាល ឯកឧត្ដម​បណ្ឌិត ​ប៉ែន ស៊ីម៉ន បាន​នាំមក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ សួរសុខទុក្ខ​ពី​សម្ដេច​តេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា ជូន​ចំពោះ​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ​។ ដែល​ជានិច្ចកាល​សម្ដេច​តែងតែបាន​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់ ពី​សុខទុក្ខ​លំបាក ក្ដីកង្វល់ បញ្ហា​ប្រឈម និង​សំណូមពរ​នានា​របស់​ប្រពល​រដ្ឋ និង​បាន​ខិតខំ​ដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ ព្រមទាំង​ជម្រុញ​ល្បឿន​នៃ​ការភិវឌ្ឍុន៍​ប្រទេស​ជា​តិ​ឈាន​ឆ្ពោះ​ទៅកាន់​ភាព​រីកចម្រើន និង​កាត់បន្ថយ​បាន​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។​

​ឯកឧត្ដម បណ្ឌិត ​ប៉ែន ស៊ីម៉ន ក៏​បាន​មាន ប្រសាសន៍ រំលឹកថា ប្រទេស​ជាតិ​បើ​គ្មាន​សុខសន្តិភាព​គឺ​កុំ​ថាឡើយ​ការអភិវឌ្ឍន៍ សូម្បី​សិទ្ធិសេរីភាព​ផ្សេងៗ​ក៏​គ្មាន​ដែរ​។ ដូច្នេះ​តាមរយៈ​គោលនយោបាយ​យុទ្ធ សាស្ត្រ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ដ៏​ត្រឹម ត្រូវ​របស់​សម្ដេច​តេជោ ហ៊ុន សែន គឺ​បាន​ពង្រឹង និង​ធានាបាន នាំមក​នូវ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ ផ្ទៃក្នុង​បាន​ល្អប្រសើរ រួម​និង​ការ​កសាងបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ទៀត​ជូន​ជាតិ និង​ប្រជាជន​យើង​។​ ហើយ​ក្នុងនោះ សម្ដេច​ក៏​បាន​ខិតខំ​យកចិត្តទុកដាក់​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​អោយបាន​កាន់តែ​ច្រើន​ឡើង​ដើម្បី​បង្កើន​ជីវភាព​អោយបាន​ល្អ​ប្រសើរ​ជា​បណ្ដើរៗ តាមរយៈ​ការ​គៀរគរ​ប្រភព​ទុន​និង​ទាក់ ទាញ ដៃគូ​វិនិយោគទុន​បង្កើត​រោងចក្រ សហគ្រាស មក​រកស៉ី​នៅ​កម្ពុជា​ផងដែរ​។​

​ជាមួយនេះដែរ​ឯកឧត្តម ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​អោយមាន​ជំនឿ​ទុកចិត្ត​លើ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​សម្ដេច​តេជោ ហ៊ុន​សែន ដែល​បច្ចុប្បន្ន​ប្រទេស​ជាតិ​កំពុងតែ​មាន​សុខសន្តិភាព​និង​មាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​បម្រើ​បាន​នូវ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ឈានដល់​ដំណាក់ កាល មួយ​ដែល​ធ្វើអោយ​ជីវភាព​ប្រជាជន​មាន​ការរីកចម្រើន​នៅក្នុង​គ្រួសារ​។

ដូច្នេះហើយ ក៏​សូម​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ អោយ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់ នា​ពេល​ខាង​មុខ​អោយ​បាន​គ្រប់គ្នា​។ ក្នុងឱកាស​នោះ ឯកឧត្ដមបណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​ប្រកាស​ផ្ដល់​អគារសិក្សា​ថ្មី​បន្ថែម​០១​ខ្នង​ទៀត ​នៅក្នុង​សាលាបឋមសិក្សា​ត្រពាំង​ពោន​នេះ និង​បាន​ប្រគេន​ថវិកា ដល់​ចៅអធិការ​វត្ត​ក្រាំង​ទឹក នៅក្នុង​ឃុំ​ត្នោត​ចុង​ស្រង់ ចំនួន ​១០​លាន​រៀល និង​បាន​ជូន​ថវិកា ដល់​ប្រជាពលរដ្ឋ​លោកយាយ​លោកតា​ចាស់ៗ ចំនួន​ជាង ៥០០​នាក់​ក្នុង​ម្នាក់ ២​ម៉ឺន​រៀល និង​សិស្សសាលាជាង​៣០០​នាក់ ម្នាក់​៥០០០​រៀល ព្រមទាំង​ចំណាយ​ថវិកា​មួយចំនួន​ទៀត​សម្រាប់​ក្នុង​ពិធី​នេះ​ផងដែរ​៕​18301533_1961037784109397_3954674105403835559_n 18425439_1961037790776063_8561956859133829693_n 18403389_1961037970776045_7153345863067470674_n 18402947_1961038107442698_3835709614622478637_n 18425516_1961038037442705_9186999660450388919_n 18301793_1961038377442671_5407630621354757161_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh