​ឯកឧត្តម ចាន់ ចេស្តា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ជួប​សំណេះ​សំណាល​​ជាមួយ​សាសនិក​ឥស្លាម​ភូមិ​ទទឹង​ថ្ងៃ​

van nimol | សីហា ៧, ២០១៧ ៣:៣០ ល្ងាច




ដោយ​សម្តែង​មនោសញ្ចេតនា ​អបអរសាទរ ​ចំពោះ​សាសនិក​ឥស្លាម​កម្ពុជា ពិសេស​បងប្អូន​ឥស្លាម​ក្នុងភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​ ដែល​មាន​ឱកាស​ទៅ​បំពេញ​កាតព្វកិច្ច​ផ្នែក​សាសនា​ នា​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​ក្នុង​ពេលដ៏​ខ្លី​ខាងមុខ នៅ​រសៀល​ថ្ងៃ​ទី០​៦ ខែ​សីហា ឆ្នាំ​២០១៧ ឯកឧត្តម​ ចាន់ ចេស្តា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ចូលរួម​ជូនពរ និង​អញ្ជើញពិសា​ភោជនាហារ​ ជាមួយ​សាសនិក​ឥស្លាម​ប្រមាណ​ជាង​ ៧០០​នាក់​ពោរពេញ​ដោយ​ភាពស្និទ្ធស្នាល​បំផុត​។


​នា​ឱកាស​នេះ​ដែរ ក្នុងនាម​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត ឯកឧត្តម​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​ពីរ​លាន​រៀល​សម្រាប់​កសាង​សមិទ្ធផល​ក្នុង​វិហារ​ណូរុ​ល​សាឡាម​ភូមិ​ទទឹង​ថៃ្ង​នេះ បន្ថែម​លើ​សមិទ្ធផល​នានា​របស់​គណបក្ស ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ដែល​បាន​ផ្តល់​ជូន​កន្លងមក​៕​

20604315_735189426691756_3220623220634417946_n20663802_735189423358423_2725748116026174443_n 20638423_735189463358419_665407147791375650_n 20638590_735189460025086_6440966351470164819_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh