គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​ទទួល​សមាជិក​ថ្មី​ចំនួន​១៦៣​នាក់​

van nimol | សីហា ៧, ២០១៧ ៣:១៥ ល្ងាច




​កាលពី​ព្រឹក​ថ្ងៃទី​០៥ ខែ​មេសា ឆ្នាំ​២០១៧ គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​កំពត​បាន​ប្រារព្ធ​ពិធី​បញ្ចូល​គរុ​សិស្ស​ជំនាន់​ទី​៣៤ និង​ទី​៣៥ ចំនួន​១៦៣ នាក់​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​។ ពិធី​នេះ​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន ទី​ប្រក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាប​តី​តេជោ ហ៊ុន សែន និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​ជួយ​ខេត្ត​កំពត​, ឯកឧត្តម ណាត ប៊ុន​រឿន សមាជិក​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្តាល ​គណបក្ស​ប្រជាជន​កម្ពុជា ​ចុះ​ជួយ​ស្រុក​អង្គរជ័យ ឯកឧត្តម ចាន់ ចេស្តា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជាខេត្ត​កំពត និង​មាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ជា​ភ្ញៀវកិត្តិយស​។
​បន្ទាប់​ពី​ស្តាប់​របាយការណ៍​សង្ខេប ​អាន​ដោយ​ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​កំពត​រួចមក ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​នាំយក​ប្រសាសន៍​ថ្លែងអំណរគុណ​ពី​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ដល់​សមាជិក​ថ្មី​ដែល​ទើប​ត្រូវបាន​បញ្ចូល​នាពេលនេះ​។ ឯកឧត្តម​បណ្ឌិត​បាន​បញ្ជាក់ថា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​ធ្វើ​អ្វីៗ​ដើម្បី​ប្រជាជន ពោល​គឺ​ខុស​ពី​គណបក្ស​ដទៃ​ដែល​តែង​ដើរ​សន្យា​ខ្យល់​ក្នុង​បំណង​កេង​យកចំណេញ​ផ្នែក​នយោបាយ​នោះ​៕

20597474_735029840041048_7491608884102742677_n 20663699_735029853374380_7531687674613410933_n 20597207_735029916707707_5108649299155130481_n 20597100_735029913374374_577170786462386125_n20621767_735029856707713_3974523860724415881_n20622316_735030070041025_6157545639233599812_n






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh