• វគ្គផ្សព្វផ្សាយពីនីតិវិធីនៃការចុះឈ្មោះបោះឆ្នោតនិងច្បាប់បោះឆ្នោតឃុំ សង្កាត់ ឆ្នាំ២០១៧

    នាព្រឹកថ្ងៃទី 16 ខែកក្កដា ឆ្នាំ2016 ឯកឧត្តម ចាន់ ចេស្តា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គផ្សព្វផ្សាយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបទបង្ហាញអំពីការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ 2016 នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត។ ក្នុងវគ្គផ្សព្វផ្សាយមានសមាជិកគណបក្សមកពី សមាជិកអចិន្ត្រៃយ៏គណបក្សខេត្ត សមាជិកគណកម្មាធិការគណបក្សខេត្ត គណបក្សមូលដ្ឋានមន្ទីរ អង្គភាពជុំវិញខេត្ត គណបក្សក្រុង ស្រុក សរុបចំនួន373 នាក់ ។ វគ្គផ្សព្វផ្សាយមានគោលបំណងបញ្ជ្រាបការយល់ដឹងថ្មី និងផ្សព្វផ្សាយបន្តដល់សមាជិកនៅមូលដ្ឋានភូមិ ឃុំ ។

    van nimol | កក្កដា ១៦, ២០១៦ ១០:០២ ព្រឹក

  • សារាចរណែនាំមួយហើយ លើការរៀបចំទិវាជនពិការ ថ្ងៃទី ៣ ខែធ្នូ ២០១៥

    បងប្អូនជនពិការ ជាទីគោរពស្រឡាញ់។ ខ្ញុំបានចេញសារាចរណែនាំមួយហើយ លើការរៀបចំទិវាជនពិការ ថ្ងៃទី ៣ ខែធ្នូ ២០១៥នេះ។ខ្ញុំចង់និយាយទៅកាន់បងប្អូនក្នុងឋានៈជាជនពិការដូចគ្នាថា យើងពិការតែរាងកាយ តែយើងមិនពិការផ្លូវចិត្តទេ។ យើងសូមបងប្អូនដែលមិនពិការមេត្តាកុំរើសអើងជាមួយពួកយើង រហូតប្រមាថយើងថាអាខ្វាក់ អាកំបុត អាគ អាថ្លង់។ល។បទពិសោធន៍ដែលខ្ញុំជាជនពិការម្នាក់អាចដឹកនាំចលនាតស៊ូរំដោះជាតិបាន រកសន្តិភាព និងការអភិវឌ្ឍបាន រហូតកាន់តំណែងកំពូលជាង៣០ឆ្នាំបាន នោះគឺផ្តើមចេញពីការខិតខំតស៊ូដោយខ្លួនឯង និងមានការគាំទ្រពីប្រជាជន។មិនមានជោគជ័យណាមួយរត់មករកយើងដោយខ្លួនឯងទេ គឺមានតែយើងទេដែលត្រូវរត់ទៅរកជោគជ័យនោះ។ខ្ញុំសូមអំពាវនាវទៅកាន់ស្ថាបន័រដ្ឋនឹងផ្នែកឯកជនជួយបង្កលក្ខណះឱយបងប្អូនជនពិការទទួលបាននូវការបណ្តុះបណ្តាលនឹងទទួលបាននូវការងារធ្វើសមរម្យ។សូមជួយរៀបចំកន្លែងសំរាប់ធ្វើដំណើររបស់ជនពិការនៅតាមអាគារនៃស្ថាបន័រដ្ឋនឹងក្រុមហ៊ុនឯកជនព្រមទាំងតាមទីកន្លែងផ្សេងទៀតដូចជាព្រលានយន្តហោះកំពង់ផែ។ល។សូមស្ថានីយទូរទស្សន៍ជួយរៀបចំឱយមានអ្នកប្រើភាសាសញ្ញាដើម្បី ជួយឱយអ្នកគ ថ្លង់អាចទទួលបាននូវពត៏មានសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយដល់ជនពិការ។ហើយខ្ញុំមិនភ្លេចអរគុណចំពោះភរិយាខ្ញុំដែលបានទទួលយកខ្ញុំជាជនពិការ ជាស្វាមីតាំងពីគ្រាក្រនឹងពេលវេលាដ៏លំបាកបំផុត៕

    administrator | ធ្នូ ៣, ២០១៥ ៩:៣៤ ព្រឹក

  • សម្ពោធមណ្ឌលកីឡាហែលទឹកតេជោសែន នៅខេត្តកំពង់ចាម

    នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធមណ្ឌលកីឡាហែលទឹកតេជោសែន នៅខេត្តកំពង់ចាម ។ «មណ្ឌលកីឡាហែលទឹកតេជោសែន» គឺជាមណ្ឌលកីឡាហែលទឹកលំដាប់អន្តរជាតិ បំពាក់ដោយបរិក្ខាបច្ចេកវិទ្យា ដ៏ទំនើប ដែលបានចំណាយប្រាក់សាងសង់រហូតដល់ ១,៥ លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលកីឡាហែលទឹកនេះ បានចាប់ផ្តើមសាងសង់កាលពី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ លើផ្ទៃដីទំហំ ៦៥ម៉ែត្រ x ១២០ម៉ែត្រ ស្ថិតក្នុងកីឡាដ្ឋានខេត្តកំពង់ចាម។ មានអាងហែលទឹកទំហំ ២៥ម៉ែត្រ x ៥០ ម៉ែត្រ, អាងលោតទឹកទំហំ ២៥ម៉ែត្រ x ២៥ម៉ែត្រ, អាងហែលទឹកកំដៅសាច់ដុំមុនពេលប្រកួតទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ, អគារបម្រើការប្រកួតទំហំ ៧ម៉ែត្រ x ៣៥ម៉ែត្រ, មានជាន់ផ្ទាល់ដី និងជាន់ទី១ (ក្នុងនោះ មានបន្ទប់ VIP ទំហំ ៧ម៉ែត្រ x ១៥ម៉ែត្រ), និងកន្លែងទស្សនាចំនួន […]

    administrator | ធ្នូ ២, ២០១៥ ៤:២៧ ល្ងាច

  • ពានរង្វាន់សន្តិភាព អន្តរជាតិ GUSI

    ឯកឧត្តម ខូយ ឃុនហ៊ួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តកំពត សូមសំដែងនូវក្តីរំភើប ឥតឧបមា និងអបអរសាទរយ៉ាងកក់ ក្តៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ស្ពឺ ក្នុងឱកាសដែល ឯកឧត្តម ទទួលបាននូវពានរង្វាន់សន្តិភាព អន្តរជាតិ GUSI នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៥.

    van nimol | ធ្នូ ២, ២០១៥ ២:៤៩ ល្ងាច

  • កិច្ចព្រមព្រៀងផ្តល់ជំនួយសាងសង់ពហុកីឡាដ្ឋានជាតិ

    នៅវេលាម៉ោង ៤ រសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចអគ្គ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យក្រុមការងារបច្ចេកទេសសាងសង់ពហុកីឡាដ្ឋានជាតិ “មរតកតេជោ” ដែលនឹងសាងសង់ឡើងក្នុងទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លើផ្ទៃដីប្រមាណ ៨៣ ហិចតា។ សម្តេចតេជោបានបញ្ជាក់ថាសម្តេច និងឯកឧត្តម ស៊ី ជីងពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ជំនួយសាងសង់ដែលនឹងបញ្ចុះបឋមសិលាសាងសង់នៅក្នុងឆ្នាំ ២០១៧ ខាងមុខនេះ។ ពហុកីឡាដ្ឋានជាតិនេះគឺនឹងក្លាយជាកន្លែងហ្វឹកហាត់កីឡាដ៏សំខាន់បំផុតសម្រាប់យុវជនខ្មែរ និងជាកន្លែងប្រារព្ធពិធីកីឡាជាតិ និងអន្តរជាតិ កន្លែងតាំងពិពណ៌ពាណិជ្ជកម្មផ្សេងៗដែលជាសម្មទ្ធិផលដ៏ធំបំផុតមួយពីជំនួយមិត្តចិនចំពោះកម្ពុជា។

    van nimol | ធ្នូ ២, ២០១៥ ២:៤៣ ល្ងាច



ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh