សមាជិកព្រឹទ្ធសភារដ្ឋវ៉ាស៊ីនតោន ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដោយសម្តែងការសោកស្តាយជុំវិញការទទួលព័ត៌មានមិនពិតអំពីស្ថានភាពរបស់កម្ពុជា

van nimol | តុលា ៦, ២០១៦ ១០:៣២ ព្រឹក




សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន ផ្ញើ​បាន​លិខិត​ជូន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយ​បាន​សម្តែង​ការសោកស្តាយ ជុំវិញ​ការទទួល​ព័ត៌មាន​មិន​ពិត អំពី​ស្ថានភាព​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។​

​នៅក្នុង​លិខិត​ជូន​សម្តេច​តេជោ នោះ សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន បានបញ្ជាក់​ថា ជា​ការ​គួរឲ្យ​សោកស្តាយ យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន​នេះ បាន​បោកប្រាស់​មនុស្ស​មួយចំនួន ដូចជា​សមាជិក​សភា Lowenthal ឲ្យ​ជឿ​ថា រដ្ឋាភិបាល​របស់​ឯកឧត្តម បាន​សង្កត់សង្កិន​ប្រជាពលរដ្ឋ​របស់​ខ្លួន​, ឯកឧត្តម និង​ខ្ញុំ ក៏ដូចជា​ប្រជាជន​កម្ពុជា ភាគច្រើន​ដែល​មាន​ការគិតគូរ​ពេញលេញ ដែល​នឹង​បន្ត​ឆ​បោះឆ្នោត​ជូន​ឯកឧត្តម​សារជាថ្មី បានដឹងថា គ្មាន​អ្វី​ប្រសើរ​ជាង​ការពិត​នោះទេ​។ ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ច្បាស់លាស់​របស់​ឯកឧត្តម មាន​សារៈសំខាន់​ណាស់​ចំពោះ​ការដឹកនាំ​ប្រជាជន​កម្ពុជា ក្នុង​អន្តរកាល​ពី​របប​ប្រល័យ​ពូជសាសន៍​ដ៏​សែន​រន្ធត់​ក្នុង​ទស្សវត្ស​៧០ មកកាន់​សករាជ​ថ្មី នៃ​វិបុលភាព​ខាង​សេដ្ឋកិច្ច និងេ​សេរីភាព​បុគ្គល​។​

​នៅក្នុង​លិខិត​នោះ ក៏​បាន​បញ្ជាក់ថា សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ា​ស៊ិន​តោន បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ថែរក្សា​ប្រទេស​ឱ្យ​មាន​សេរីភាព សុវត្ថិភាព និង​វិបុលភាព​ក្នុងអំឡុងពេល ៣០​ឆ្នាំ​ចុងក្រោយ​នេះ​។

​ព័ត៌មាន​លម្អិត​សូម​អាន​លិខិត​ទាំងស្រុង​របស់ សមាជិក​ព្រឹទ្ធសភា​រដ្ឋ​វ៉ាស៊ីនតោន​ផ្ញើជូន​សម្តេច​តេជោ ហ៊ុន សែន​៖​

photo_2016-10-06_10-07-16 photo_2016-10-06_10-07-31

photo_2016-10-06_10-40-49photo_2016-10-06_10-40-58_01






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh