សម្ពោធមណ្ឌលកីឡាហែលទឹកតេជោសែន នៅខេត្តកំពង់ចាម

administrator | ធ្នូ ២, ២០១៥ ៤:២៧ ល្ងាច




នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥៖ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញសម្ពោធមណ្ឌលកីឡាហែលទឹកតេជោសែន នៅខេត្តកំពង់ចាម ។ «មណ្ឌលកីឡាហែលទឹកតេជោសែន» គឺជាមណ្ឌលកីឡាហែលទឹកលំដាប់អន្តរជាតិ បំពាក់ដោយបរិក្ខាបច្ចេកវិទ្យា ដ៏ទំនើប ដែលបានចំណាយប្រាក់សាងសង់រហូតដល់ ១,៥ លានដុល្លារអាមេរិក។ មជ្ឈមណ្ឌលកីឡាហែលទឹកនេះ បានចាប់ផ្តើមសាងសង់កាលពី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ លើផ្ទៃដីទំហំ ៦៥ម៉ែត្រ x ១២០ម៉ែត្រ ស្ថិតក្នុងកីឡាដ្ឋានខេត្តកំពង់ចាម។ មានអាងហែលទឹកទំហំ ២៥ម៉ែត្រ x ៥០ ម៉ែត្រ, អាងលោតទឹកទំហំ ២៥ម៉ែត្រ x ២៥ម៉ែត្រ, អាងហែលទឹកកំដៅសាច់ដុំមុនពេលប្រកួតទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ, អគារបម្រើការប្រកួតទំហំ ៧ម៉ែត្រ x ៣៥ម៉ែត្រ, មានជាន់ផ្ទាល់ដី និងជាន់ទី១ (ក្នុងនោះ មានបន្ទប់ VIP ទំហំ ៧ម៉ែត្រ x ១៥ម៉ែត្រ), និងកន្លែងទស្សនាចំនួន ៦១៥កន្លែង។ អាងហែលទឹកនេះត្រូវបានសាងសង់ និងបំពាក់ទៅដោយម៉ាស៊ីនចម្រោះទឹកទៅតាមស្តង់ដារអន្តរជាតិ ដែលកំណត់ដោយសហព័ន្ធកីឡាហែលអន្តរជាតិ (FINA)។

2dec 2decem 2decemb 2december






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពត

អាសយដ្ឋានទំនាក់ទំនង ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត

សារអេឡិកត្រូនិច : vannimol2005@gmail.com, គេហទំព័រ : www.kampot.org.kh